រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគម្រោងខេត្តកណ្ដាល ឆ្នាំ២០២១

++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោក ស៊ុន ឈុនហៀង អនុប្រធាននាយកដ្ឋាន​ កិច្ចការរដ្ឋបាលរាជធានី ខណ្ឌ ខេត្ត និងលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំគម្រោងខេត្តឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្ដាល នឹងបានចូលរួមពីលោក លោកស្រី នាយកទីចាត់ការក្នុងសាលាខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកណ្ដាល ផងដែរ ។ គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ការចាត់ចែង និងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងកិច្ចដំណើរការអនុវត្តគម្រោងអភិវឌ្ឍ ដែលក្រសួងមហាផ្ទៃ បានសម្រេចផ្ដល់អនុលោមភាពក្នុងឆ្នាំ២០២១ អោយធានាបាននូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

អត្ថបទទាក់ទង