ខេត្តកណ្ដាល៖ អភិបាលរងខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា ស្នើដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសហាមដាច់ខាតមិនអោយមានការឆ្លងដែនដោយខុសច្បាប់ឡើយ។
ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានស្នើបែបនេះ ក្នុងឱកាសដែលឯកឧត្ដម ចុះពង្រឹងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមបណ្ដោយព្រំដែនក្អមសំណ កម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តមអភិបាលរងខេត្ត បន្តថា ជំងឺកូវីដ-១៩ គឺជាមេរោគមួយដ៏កាចសាហាវ ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ឱ្យមានប្រសិទ្ធភាពខ្ពស់។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/229659330_4028507197277489_1559724377620740013_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/221653855_4028507500610792_3262044238234121060_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/219012037_4028507970610745_7022879006971358945_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/218995137_4028508273944048_1311180361037055269_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/223957314_4028509120610630_5613996590249591480_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/08/229013006_4028507347277474_7642412295054714048_n.jpg)