រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកំលាំងសមត្ថកិច្ចនិងមន្ត្រីជំនាញខេត្ត

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកំលាំងសមត្ថកិច្ចនិងមន្ត្រីជំនាញខេត្ត រួមទាំងក្រុមការងារស្រុកកៀនស្វាយ ដើម្បីធ្វើការត្រួតពិនិត្យ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំងចុះបេសកកម្មប្រចាំការ អនុវត្តសេចក្តីជូនដំណឹងលេខ ៥១២ សជណ លើដីជម្លោះដែលបានធ្វើការដោះស្រាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១កន្លងមក ដើម្បីជម្រុញក្នុងការបោះបង្គោលព្រំដី ស្ថិតក្នុង ស្រុកកៀនស្វាយ ខេត្តកណ្តាល យោងតាមលិខិត លេខ ២៣ សជណ.ឧស ០៦ មករា ២០១៧ របស់ ទីស្ដីការគណៈរដ្ឋមន្ត្រី និងលិខិតលេខ២៣៥៧ ដនស/អរប ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

អត្ថបទទាក់ទង