ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានទី៣ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងតាខ្មៅ បានលើកឡើងថា ការចែកអំណោយនាពេលនេះ គឺជាការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋដែលខ្វះខាត់ ឆ្លើយតបតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលមិនទុកឲ្យគ្រួសារណាមួយដាច់បាយដោយអាជ្ញាធរមិនបានដឹងនោះឡើយ បើទោះបីជាអំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយៈពេលខ្លីក៏ដោយ ក៏អាជ្ញាធរនឹងខិតខំគៀងគររកជំនួយពីសប្បុរសជននានា ដើម្បីផ្តល់ជូននាពេលក្រោយៗ បន្តទៀតផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/199572307_3892878447507032_3568776815544751383_n.jpg)
ឯកឧត្តម បានលើកឡើងដូច្នេះ នាឱកាសដែល ឯកឧត្តម ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១នេះ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/195650358_3892878657507011_3896247629721106807_n.jpg)
នាឱកាសនោះ ឯកឧត្ដមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមបណ្ឌលចាក់វ៉ាក់សាំងនានា ដែលនៅជិតខ្លួន ពីព្រោះមានតែការចាក់វ៉ាក់សាំងនេះទេ ដែលអាចជួយការពារបងប្អូន និងក្រុមគ្រួសារមិនឲ្យឆ្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍ ការចាក់វ៉ាក់សាំងគឺជាការគិតគូរយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះសុខភាពប្រជាពលរដ្ឋនៅទូទាំងប្រទេស ការស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពរដ្ឋ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានចំណាយថវិកាយ៉ាងច្រើន ដើម្បីទិញវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយមិនយកកម្រៃ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/195444040_3892879497506927_6062061411958467721_n.jpg)
បន្ថែមពីលើនេះ ឯកឧត្តមបានពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ត្រូវបន្តការពាក់ម៉ាស់ លាងដៃជាមួយអាកុល ជែល ឬសាប៊ូ រក្សាគំលាតសុវត្តិភាព និងកុំទៅកន្លែងដែលមានមនុស្សអ៊ូអរច្រើន ជាពិសេស ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣កុំ និង៣ការពារ ឲ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/193325031_3892879080840302_3751626718688784770_n.jpg)
សូមជម្រាបថា អំណោយដែលបានផ្ដល់ជូនពលរដ្ឋទាំង ១០០គ្រួសារនោះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១៥គីឡូ មី ១កេស ទឹកត្រី១ដប ទឹកស៊ីអ៉ីវ ២ដប និងថវិកា ២ម៉ឺនរៀល។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/195444040_3892879497506927_6062061411958467721_n-1.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/201393823_3892879317506945_325974207956722990_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/201464894_3892878807506996_928272400729357034_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/196659766_3892878514173692_4931633351136026608_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/198547273_3892878894173654_5110206046503674786_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/198735470_3892878730840337_1569611798156505564_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/196833762_3892878970840313_8520109383049605485_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/197746223_3892879130840297_1671379553696867627_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/198215717_3892880580840152_1539581621407143135_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/06/196655492_3892880744173469_8268367822280524871_n.jpg)