រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សប្បុរសជន បាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជននានា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់ សប្បុរសជននានាដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។

ឯកឧត្តម បន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចេញពីផ្ទះ និងបម្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

ថវិកាដែលសប្បុរសជននាំយកជូនសាខាកាកបាទក្រហមខេត្តកណ្ដាលរួមមាន៖

១-លោកជំទាវឧកញ៉ា ហៀវ លន់ បានឧបត្ថម្ភថវិកាចំនួន ៣,០០០USD ( បីពាន់ដុល្លារសហរដ្ឋអាមេរិក ).៨-លោក ស៊ឹម យាន និងភរិយា បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ( មួយលានរៀល ) .៩-លោក អ៊ុក ពៅ និងភរិយា បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល ( ពីរលានរៀល ) .១០-លោក អ៊ួន ងួន និងភរិយា បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល ( ពីរលានរៀល ) .១១-លោក ហុង ប៉ោលីម និងភរិយា បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ( មួយលានរៀល ) .១២-លោក ហង្ស សារិទ្ធ និងភរិយា បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ( មួយលានរៀល ) .១៣-លោក គ្រី លីម និងលោក ហង្ស សុផល បានឧបត្ថម្ភថវិកាចំនួន ៨០០,០០០រៀល ( ប៉ែតសិបម៉ឺនរៀល ) .១៤-លោក សេង តូនី បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ( មួយលានរៀល ) .១៥-លោក មឿន គីណាល់ បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ( មួយលានរៀល ) .១៦-លោក នួន នឿន បានឧបត្ថម្ភថវិកាចំនួន ៦០០,០០០រៀល ( ហុកសិបម៉ឺនរៀល ) .១៧-លោក ហុង សេងទ្រី បានឧបត្ថម្ភថវិកាចំនួន ១០០USD ( មួយរយដុល្លារសហរដ្ឋអាមេរិក ) .១៨-លោក ចាន់ ដារិទ្ធ បានឧបត្ថម្ភថវិកាចំនួន ១,០០០USD ( មួយពាន់ដុល្លារសហរដ្ឋអាមេរិក ) .១៩-លោក តូច សាហៀង បានឧបត្ថម្ភថវិកាចំនួន ២,០០០USD ( ពីរពាន់ដុល្លារសហរដ្ឋអាមេរិក ) .២០-លោក សួន សុង បានឧបត្ថម្ភថវិកាចំនួន ៥០០USD ( ប្រាំរយដុល្លារសហរដ្ឋអាមេរិក ) .២១-លោក ស៊ាម ប៊ុនលោម បានឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល ( ពីរលានរៀល ) .២២-លោក ប៉ាង ឆាយហេង និងភរិយា បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល ) ៕

អត្ថបទទាក់ទង