ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២១ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ បានស្នើដល់លោកជំទាវ លោក លោកស្រី នៅតាមបណ្ដាមន្ទីរពាក់ព័ន្ធជួយពិនិត្យ និងកែសម្រួលលើកំណត់ហេតុ ជាពិសេសគឺផ្ដល់មតិចូលរួម ដើម្បីធ្វើអោយងាយស្រួលតាមដានបញ្ហា ដែលបានជួបកន្លងមក និងពង្រឹងការអនុវត្តការងារបន្តកាន់តែបានល្អប្រសើរ ។
លោកជំទាវបានបន្តថា ចំពោះការងារប្រចាំខែមេសា កន្លងមក ក្រុមការងារបានសហការជាមួយអជ្ញាធរឃុំ សង្កាត់ ក្នុងការអនុវត្តការងារចុះស្វែងយល់ពិគ្រោះយោបល់ និងពិនិត្យ ជំរុញការអនុវត្តសកម្មភាពលើកកម្ពស់កិច្ចការសេវាសង្គមពាក់ព័ន្ធស្រី្ត និងកុមារ ។
លោកជំទាវប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ បានបញ្ជាក់ថា គ.ក.ស.ក ខេត្ត បានចុះស្វែងរកករណីកុមារ និងគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ជាលទ្ធផលគ.ក.ស.ក បានប្រមូលទិន្នន័យកុមារមានជំងឺកូវិដ-១៩ បានចំនួន ៣ស្រុក គឺស្រុកខ្សាច់កណ្ដាល ចំនួន ១ ស្រុកពញាឮ ចំនួន ១ និងស្រុកអង្គស្នួល ចំនួន ១ ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/193505129_3849411698520374_8390079851531117963_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/189112903_3849411778520366_6663462831310972261_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/193736618_3849412091853668_4254926237180543874_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/186551838_3849413065186904_2646333316736797619_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/189972651_3849411951853682_6924052094305470816_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/05/188844924_3849412601853617_4543213712389393427_n.jpg)