ខេត្តកណ្តាល៖ អាជ្ញាធរ ខេត្តកណ្តាល បានសំរេចយកទីតាំងតំបន់ អភិវឌ្ឍន៍ 7NG ស្តិតនៅឃុំវិហារសួគ៌ ដើម្បីរៀបចំជាមណ្ឌល ធ្វើចត្តាឡីសក័ថ្មីមួយកន្លែងទៀត សំរាប់ប្រជាពលរដ្ឋ កម្មករកម្មការិនី និយោជិត ប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ពាក់ពន្ធ័និងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ។ ប្រការដែលអាជ្ញាធរ ស្រុកសំរេច យកទីតាំងតំបន់អភិវឌ្ឍន៍ 7NG ជាមណ្ឌលចត្តាឡីសក័ថ្មី នាពេលនេះ គ្រាដែល ឯកឧត្ដម នុតពុធដារ៉ា អភិបាលខេត្តរងខេត្តកណ្តាល អមដំណើរដោយលោក ប៊ុនផេង អភិបាលស្រុកខ្សាច់កណ្តាល ចុះសិក្សាពិនិត្យ ទីតាំងជាក់ស្តែងនៅតំបន់អភិវឌ្ឍន៍ 7NG នៅព្រឹកថ្ងៃទី២៥មេសានេះ។
គួរបញ្ជាក់ថា៖ នៅទីតាំងតំបន់អភិវឌ្ឍន៍ 7NGនេះ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទំហំទទឹង ២០ម៉ែត្រ បណ្តោយ ៦០ម៉ែត្រ មានផ្លូវចេញចូល ១៦ម៉ែត្រ មានលក្ខណៈធំទូលាយ បរិយាកាសល្អ ងាយស្រួលរៀបចំមណ្ឌលចត្តាឡីស័ក។
សំរួលអត្ថបទ៖ មុំ គឹមអាន
ប្រភព៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176525149_3745321935596018_4349186873523540097_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/177395320_3745322362262642_4382123309831638428_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176180732_3745322552262623_3486762886051446410_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175978372_3745322015596010_4743294483646344108_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/177447583_3745322705595941_6476491127770641905_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175671063_3745322395595972_1851804790284434063_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175061960_3745322985595913_11345937214389904_n.jpg)