រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អបអរសាទរពិធី “រុក្ខទិវា” ៩ កក្កដា ឆ្នាំ ២០២៦ ខេត្តកណ្តាល ស្ថិតនៅក្នុង ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល

++++++++++++++++ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នូវប៉េង ច័ន្ទតារា សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាគណៈធិបតីក្នុងពិធី អបអរសាទរពិធី “រុក្ខទិវា” ៩ កក្កដា ឆ្នាំ ២០២៦ ខេត្តកណ្តាល ស្ថិតនៅ តាមបណ្ដោយមហាវិថីស៊ីជីនពីង ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី អាជ្ញាធរ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋព្រមទាំងសិស្សានុសិស្សជាច្រើនរូបផងដែរ។ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា ពិធីបុណ្យ រុក្ខទិវា ជាវប្បធម៌ដ៏ឧត្តុង្គឧត្តម កើតមានតាំង ពីសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវរ រាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទិវាដ៏ឧត្តុង្គឧត្តមនេះត្រូវបានប្រារព្ធ ឡើងជារៀងរាល់ឆ្នាំ និងជាប្រពៃណីដើម្បីបំផុសចលនាការដាំដើមឈើនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបានបន្តថា សម្រាប់ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកណ្តាលបានសម្រេចជ្រើស យកកំណាត់ មហាវិថីស៊ីជីនពីង (ក្រវ៉ាត់ក្រុងទី៣) ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ បន្តពីស្រុកកណ្តាលស្ទឹង ដោយ ធ្វើការដាំកូនឈើក្ងោកចំនួន១៥០០ដើម សម្រាប់ផ្តល់ទេសភាព សោភណ្ឌភាពនៅតាមដងផ្លូវ។ តាមរបាយការណ៍របស់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ បានឱ្យឃើញថា ឆ្នាំនេះបណ្តុះកូនឈើបានប្រមាណជាង ៥ម៉ឺនដើម។ ហើយក្នុងពិធីនេះដែរខណ្ឌរដ្ឋបាលព្រៃឈើក៏បានត្រៀមកូនឈើចំនួន ៥០០០ដើម សម្រាប់ ផ្តល់ជូនរដ្ឋបាលស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ដែលបានអញ្ជើញមកចូលរួមដើម្បីយក ទៅដាំនៅតាមទីសាធារណៈ និងលំនៅដ្ឋាន។ក្នុងឱកាលនេះឯកឧត្តមបានលើកឡើងថា ការដាំដើមឈើនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានជម្រុញ ការអភិវឌ្ឍន៍តំបន់បៃតងនៅតាម បណ្តាក្រុង/ស្រុកនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្តើម ចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម” ” ONE TOURIST ONE TREE "។ឯកឧត្តមបានជំរុញឱ្យគ្រប់ក្រុង ស្រុកទាំងអស់យកចិត្តទុកដាក់រៀបចំផែនការ ដាំដើមឈើឱ្យទាន់រដូវភ្លៀងធ្លាក់ ដោយឆ្នាំនេះរដ្ឋបាលខេត្តនឹងបន្តផ្តល់កូនឈើថែមទៀត តាមរយៈខណ្ឌរដ្ឋ បាលព្រៃឈើ សម្រាប់យកទៅដាំនៅតាមទីសាធារណៈ វត្តអារាម រមណីយដ្ឋាន មណ្ឌលសុខភាព សាលារៀន ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គនៅតាមវត្តអារាម ឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរ ឱ្យបានគ្រប់ទីកន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើដែលបានដាំរួចឱ្យបានដុះលូតលាស់ល្អ សម្រាប់ឧត្តម ប្រយោជន៍របស់ផ្ទាល់ខ្លួនផង និងសង្គមជាតិទាំងមូល។

អត្ថបទទាក់ទង