ខេត្តកណ្តាល៖ នៅរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ "បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ" រវាងក្រុមបាល់ទាត់រដ្ឋបាលខេត្តកណ្តាល ជាមួយនិងក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំខេត្ត សប្បុរសជននានា បងប្អូនប្រជាពលរដ្ឋ និងយុវជនសិស្សានុសិស្សជាច្រើនរូប នៅកីឡដ្ឋានខេត្តកណ្តាល ក្រុងតាខ្មៅ។









