ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ នៃកម្មវិធី “ បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ ” ដោយមានការអញ្ជើញចូលរួមពីរ លោក លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជាច្រើនរូបផងដែរ។សូមជម្រាបជូនដែរថា ការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ “បេះដូងសប្បុរស ដើម្បី ភូមិរង់ចាំ” និងរៀបចំឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ នៅកីឡដ្ឋានខេត្តកណ្តាល។







