ខេត្តកណ្តាល៖រសៀលថ្ងៃទី២២ ខែមេសាឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យការអនុវត្តការងារប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវិដ១៩ នៅស្រុកខ្សាច់កណ្តាល ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក កងកម្លាំងទាំង៣។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរស្រុកខ្សាច់កណ្តាល ត្រូវបន្តពង្រឹងការងារបន្ថែមទៀត ត្រូវបន្តការត្រួតពិនិត្យ និងស្រាវជ្រាវកំណត់មុខសញ្ញាចំពោះអ្នកដែលសង្ស័យពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោល ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ដើម្បីយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល ដោយមានការការពារ យាមកាមឱ្យបានត្រឹមត្រូវ។
ឯកឧត្តមមានប្រសាសន៍បន្ថែមថាជំងឺកូវីដ១៩ ជាប្រភេទជំងឺកាចសាហាវមួយដែលបាននិងកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ ព្រោះជំងឺនេះមិនទាន់ថ្នាំព្យាបាលជាក់លាក់នៅឡើយទេ ។ ដូចនេះជៀសវៀងការឆ្លងមកដល់ប្រជាពលរដ្ឋ សហគម ក្រុមគ្រួសារ របស់យើង មានតែយើងនាំចូលរួមទប់ស្កាត់ តាមរយៈអនាម័យខ្លួនប្រាណ ពាក់ម៉ាស់ការពារ លាងសម្អាត់ដៃនិងសាប៊ូគ្រប់ពេលវេលា។ដោយឡែកសម្រាប់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលជាបន្តទៀតរហូតជំងឺកូវីដ១៩ មានភាពស្ងប់ស្ងាត់។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ដើម្បីឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍ក្នុងពេលឆាប់ៗខាងមុខនេះ។
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175930798_3736904983104380_894497943026229555_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176017523_3736905103104368_1689903198057902391_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/174085038_3736905793104299_6229750090371856764_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176468004_3736905349771010_1609152597336655929_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/176156908_3736906193104259_8864804986687604976_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175710572_3736906309770914_5358196364387338215_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175683226_3736905479770997_1163837516549127210_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175596739_3736905533104325_1293659606858093972_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175344994_3736905279771017_1129327347047279748_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2021/04/175944470_3736906659770879_3099670420243823463_n.jpg)