រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលស្រុកកណ្តាលស្ទឹង បាននាំយកសំភារះមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្ដាល៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បាននាំយកនូវអំណោយពីអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ អាវការពារ ចំនួន ៥កេសធំ ប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានថ្លែងអំណរគុណដោយស្មោះចំពោះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ សម្រាប់ជួយរដ្ឋបាលខេត្ត នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

អត្ថបទទាក់ទង