រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រកាត់ដេរ និងចាក់ (សម្លៀកបំពាក់ មួក ភួយ កាបូប ស្រោមពូក ស្រោមខ្នើយ កម្រាលជូតជើង កន្សែង)

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រកាត់ដេរ និងចាក់ (សម្លៀកបំពាក់ មួក ភួយ កាបូប ស្រោមពូក ស្រោមខ្នើយ កម្រាលជូតជើង កន្សែង) និងសម្លៀកបំពាក់សត្វចិញ្ចឹម របស់ក្រុមហ៊ុន (MILAGROSHANNAH GARMENT CO., LTD.) ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ ៧១១ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ៣៦៥នាក់ ក្នុងនោះបរទេសចំនួន ៩នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ៤៥៥នាក់ ក្នុងនោះបរទេសចំនួន ៩នាក់។

អត្ថបទទាក់ទង