រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់គ្រួសាររបស់វីរៈកងទ័ពជួរមុខ ដែលសម្រាកសម្រាលកូននៅមន្ទីរពេទ្យកាល់ម៉ែត្រ

++++++++++++++++ខេត្តកណ្ដាល ដោយបានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចំពោះសុខទុក្ខរបស់គ្រួសារវីរៈកងទ័ពដែលមានជីវភាពក្រីក្រ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង ហិរញឹកសាខា បានដឹកនាំប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ប្អូនស្រីឈ្មោះ ឈុំ រស្មី អាយុ២៦ឆ្នាំ សម្រាលកូនដោយវះកាត់ដោយកូនសម្រាលមុនខែ(៨ខែ) កូនចិញ្ចឹមក្នុងកែវ រស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដែលមានប្តីឈ្មោះ ម៉ោង ភារិទ្ធ ជាវីរៈកងទ័ពជួរមុខ ដែលកំពុងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។មានមតិសំណេះសំណាលលោកជំទាវ ស្រ៊ុន ស្រីនាង ហិរញ្ញាតសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងការអាណិតអាសូរយ៉ាងក្រៃលែង ហើយកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្ដេចតែងមានការគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការរើសអើងនូវពូជសាសន៍ សាសនា ប្រពៃណី ប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លោកជំទាវក៏បានថ្លែងអរគុណ និងផ្ដល់ជាកម្លាំងចិត្តដល់ប្អូនស្រី ក៏ដូចជាក្រុមគ្រួសារដែលបានលះបង់ប្ដី សាច់ញាតិឱ្យទៅបម្រើជាកងទ័ពដែលបានបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីប្រកបដោយភាពអង់អាចក្លាហាន ដើម្បីការពារប្រទេសជាតិពីការឈ្លានពានរបស់សត្រូវ។អំណោយដែលបានផ្ដល់ជូនគ្រួសារវីរៈកងទ័ពរួមមាន ឃីតសម្រាប់ម្ដាយនិងកូន១កញ្ចប់ ផ្លែឈើ១កន្ត្រក ទឹកដោះគោ១កេះ និងថវិកា២លានរៀល។ក្នុងឱកាសនោះដែរសាខាក៏បានផ្ដល់ជូនប្រជាពលរដ្ឋដែលគាត់មកសម្រាកសម្រាលកូនចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ១០ ម៉ឺនរៀល។

អត្ថបទទាក់ទង