រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សំណេះសំណាល និងផ្តល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល និងផ្តល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃប្រសិទ្ធភាពក្នុងការផ្ទេរមុខងារសុខាភិបាល ពីរដ្ឋបាលរាជធានី ខេត្ត ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់សាលាខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះគោលបំណងដើម្បី៖ -ប្រមូល និងចងក្រងទិន្នន័យវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តមុខងារក្នុងវិស័យសុខាភិបាលនៅថ្នាក់រាជធានី ខេត្ត តាមរយៈការសម្ភាសផ្អែកតាមកម្រងសំណួរដែលបានរៀបចំ-ចុះសិក្សាវាយតម្លៃប្រៀបធៀបលទ្ធផលនៃការអនុវត្តមុខងារក្នុងវិស័យសុខាភិបាល (ស្ថានភាពមុនពេលផ្ទេរ និងស្ថានភាពក្រោយពេលផ្ទេរមុខងារវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត) -សិក្សាពីលទ្ធភាពក្នុងការធ្វើប្រតិភូកម្មមុខងារណាមួយទៅឱ្យរដ្ឋបាលក្រុង ស្រុក ឬរដ្ឋបាលឃុំ សង្កាត់។

អត្ថបទទាក់ទង