ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំបន្ថែមមុខសញ្ញាផលិតកម្ម “ផ្តុំដំឡើងគ្រឿង អេឡិចត្រូនិកគ្រប់ប្រភេទ និងគ្រឿងបន្សំអេឡិចត្រូនិក គ្រប់ប្រភេទ” លើមុខសញ្ញាចាស់រោងចក្រផ្តុំដំឡើងគ្រឿង អេឡិចត្រូនិក (កាសត្រចៀក) នៅលើទីតាំងដដែលគឺនៅ អគារ S3, ជាន់ទី២F, តំបន់A, សួនឧស្សាហកម្ម សមានា នវានុវត្តន៍ និង បច្ចេកវិទ្យា ផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល របស់ក្រុមហ៊ុន (ROCKER TECHNOLOGY CO., LTD.) ដោយមានការចូលរួមពីអាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញផងដែរ។











