+++++++++++ ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ ប្រចាំខែតុលា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ ប៊ុន រមណី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាអនុប្រធានគ.ក.ស.ក ខេត្ត ដោយមានការចូលរួមពី លោកជំទាវ អភិបាលរងខេត្តកណ្តាល មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ។ អង្គប្រជុំបានអនុម័ត លើរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម៖១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា របស់ គ.ក.ស.ក ខេត្ត(លើក ទី១៥) អាណត្តិទី៤ ឆ្នាំ២០២៥២. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត ប្រចាំខែតុលា ឆ្នាំ២០២៥៣.របាយការណ៍ និងពិភាក្សាអំពីស្ថានភាពស្រ្តី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា៤. ពិនិត្យ ពិភាក្សា និងអនុម័ត ផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥៥. បញ្ហាផ្សេងៗ៦. មតិបូកសរុប និងបិទអង្គប្រជុំ៕










