រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន HYOU LUGGAGE (CAMBODIA) CO., LTD

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន HYOU LUGGAGE (CAMBODIA) CO., LTD ដែលមានទីតាំងស្ថិតនៅ ភូមិអន្លង់សាន្ត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរ និងមន្ត្រីជំនាញផងដែរ។សូមបញ្ជាក់ថា៖ រោងចក្រនេះពេលចាប់ផ្ដើមមានតម្រូវការពលកម្មចំនួន ៩៥ នាក់ ក្នុងនោះបរទេសចំនួន ៥ នាក់ និងពេលពេញសមត្ថភាពមានតម្រូវការ ចំនួន ២៩០ នាក់ ក្នុងនោះបរទេសចំនួន ១០ នាក់។

អត្ថបទទាក់ទង