ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម លី ហ្សេមីន អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពី យន្តការដោះស្រាយបណ្តឹងតវ៉ា (GRM) សម្រាប់គណៈកម្មការដោះស្រាយបណ្តឹងតវ៉ា នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ជូនដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ។








