រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល រៀបចំការបណ្តែតគោមទឹក បង្ហោះគោមលើអាកាស និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក ព. ស២៥៦៦

ខេត្តកណ្តាល៖ តាមកម្មវិធី ដែលបានគ្រោងទុក ជាបន្តបន្ទាប់ នារាត្រីថ្ងៃទី១៤មេសានេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំអោយមាន ការបណ្តែតគោលលើផ្ទៃទឹក ការបង្ហោះគោមលើអាកាស និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំ ខាលចត្វាស័ក ព. ស២៥៦៦។ថ្នាក់ដឹកនាំក្រុមប្រឹក្សា ខេត្តកណ្ដាល ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើនរូបទៀត បានចូលរួមពិធី ដ៍អធិកអធមនេះ។ គួរបញ្ជាក់ថា៖ ការបណ្តែតកន្ទោង ឬគោមទឹក មានការពាក់ពន្ធ័ និងប្រវត្តិនូវទំនៀមទម្លាប់ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរ តាំងតែពី បូរាណកាល មកម៉្លេះ ក្នុងគោលបំណង ដើម្បីជម្រុះនូវ ឧបទ្រុពចង្រៃ ទាំងឡាយចោល និងនាំមកនូវសេចក្តីសុខ ព្រមទាំងលាភសំណាង ដល់ប្រជាជនយើង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ឯពិធីបង្ហោះគោម លើអាកាស គឺជាការបូជាដល់គុណ បុណ្យបារមី វត្ថុស័ក្ដសិទ្ធិ សូមថែរក្សាសត្វលោក ឲ្យបានសុខ គ្រប់ប្រការ ក្នុងឳកាសឆ្នាំចាស់ ឆ្លងចូលឆ្នាំថ្មី អ្វីៗល្អប្រសើរ កំចាត់បង់ទៅនូវ ទុក្ខសោក រោគភ័យ ផងទាំងឡាយ កុំបីកើតមានឡើយ។ ចំណែក ការរៀបចំបាញ់កាំជ្រួច គឺធ្វើឡើង ដើម្បីអបអរសាទរ ឆ្នាំថ្មី និងអបអរសាទរ លទ្ធផលដែល ខេត្តសំរេចបាន នូវសមិទ្ធិផលធំៗជាច្រើន ក្នុងរយ:ពេលឆ្នាំកន្លងមកនេះ៕

អត្ថបទទាក់ទង