រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កីឡាបាល់ទាត់ គឺជាកីឡាមួយប្រភេទដែលប្រជាពលរដ្ឋ និងយុវវ័យចូលចិត្តលេងកំសាន្ត ដើម្បីសុខភាពរាងកាយមាំមួន និងបង្កើនសាមគ្គីភាព

កីឡាបាល់ទាត់ គឺជាកីឡាមួយប្រភេទដែលប្រជាពលរដ្ឋ និងយុវវ័យចូលចិត្តលេងកំសាន្ត ដើម្បីសុខភាពរាងកាយមាំមួន និងបង្កើនសាមគ្គីភាព ដោយមិនប្រកាន់អាយុ ឬវ័យ។ ដើម្បីអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អោយកាន់តែមានភាពសប្បាយរីករាយ នៅក្នុងកម្មវិធីសង្ក្រានខេត្តកណ្ដាលឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំអោយមានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាព ដើម្បីប្រជាពលរដ្ឋទស្សនាកំសាន្ត នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល។ម៉ោង១៤ៈ០០នាទី យុវជនស្រុកល្វាឯម ប្រកួតជាមួយ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្ដាល។ម៉ោង១៥ៈ៤៥នាទី ធីអិនកណ្ដាល អេហ្វស៊ី ប្រកួតជាមួយ យុវជនស្រុកមុខកំពូល។

អត្ថបទទាក់ទង