ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធក្រុងអរិយក្សត្រ អញ្ជើញចុះពិនិត្យទីតាំងដើម្បីចាក់ដីបំពេញទីធ្លាសាលាមត្តេយ្យខ្មែរអមតៈ ដើម្បីត្រៀមរៀបចំសាងសង់អាគារសាលាថ្មីនាពេលខាងមុខ ស្ថិតក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។សូមបញ្ជាក់ដែរថា បច្ចុប្បន្នសាលាមត្តេយ្យខ្មែរអមតៈនេះសាងសង់ពីឈើមានសភាពចាស់ទ្រុឌទ្រោមអាចបង្កឱ្យមានគ្រោះថ្នាក់ដល់កុមារាកុមារីជាសិស្សដែលកំពុងសិក្សាក្នុងសាលានេះទើប ឯកឧត្ដម គួច ចំរើន បានផ្ដួចផ្ដេីមចាក់ដីបំពេញទីធ្លាបរិវេណសាលាមួយនេះដើម្បីត្រៀមនឹងសាងសង់អាគារសាលាថ្មីនៅពេលខាងមុខ។








